ឯកឧត្តម ងី ចន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅប្រាសាទបាណន់
នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងី ចន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅប្រាសាទបាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងចែកអំណោយប្រជាពលរដ្ឋជាង ១០០នាក់ និងបានអញ្ជើញចែកសម្ភារៈសិក្សាមួយចំនួនដល់សិស្សសាលាមត្តេយ្យ អេឌី និងហ្គាប៊ីសេន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ៕